បរទេស៖ នាយកក្លឹប RB Leipzig លោក Mario Gomez បានបញ្ជាក៉អំពីការផ្ទេរអតីតខ្សែប្រយុទ្ធរបស់ក្លឹប Chelsea គឺកីឡាករ Timo Werner ទៅចូលរួមជាមួយនឹងក្លឹប Tottenham Hotspur។

លោក Gomez បានប្រាប់ទៅកាន់ Sport1 ថា៖ “វាជាករណីឈ្នះ-ឈ្នះសម្រាប់គ្រប់គ្នា។ ខាងក្លឹបអាឡឺម៉ង់ទទួលបានអត្ថប្រយោជន៍ពីវា ហើយអត្ថប្រយោជន៍នោះគឺថាពួកយើងអាចអោយកីឡាករចេញបាន។ ខាងក្លឹប Tottenham បានធ្វើការទំនាក់ទំនង់ហើយគាត់នឹងបានលេងជាធម្មតា”៕