បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានកំណត់ពេលក្នុងការពិភាក្សាជាមួយនឹងកីឡាករ Tiago Djalo ដើម្បីអោយឈានដល់ការព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួន។
កីឡាករ Djalo បានបើកការចរចាជាមួយនឹងក្លឹប Juventus ហើយពួកគេអាចនឹងបង់ប្រាក់ ៣លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាមួយនេះពីក្លឹប Lille។ ក្លឹប Inter Milan ក៏ចង់បាន Djalo….. ប៉ុន្តែនៅពេលដែលគាត់ក្លាយជាកីឡាករគ្មានតម្លៃខ្លួននាខែមករាប៉ុណ្ណោះ៕