បុគ្គលសំខាន់របស់ក្លឹប Chelsea ចេញមកបញ្ជាក់អំពីអនាគតកីឡាករ Gallagher

0

បរទេស៖ អ្នកចាត់ការក្លឹប Chelsea គឺលោក Mauricio Pochettino បានបញ្ជាក់ថាក្លឹបសប្បាយចិត្តជាមួយនឹងកីឡាករ​ Conor Gallagher ទោះបីជាខ្សែបម្រើរូបនេះមានព័ត៌មានលេចលឺអំពីការផ្ទេរទៅកាន់ក្លឹប Tottenham នៅខែមករានេះ។

លោក Pochettino បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះថា៖ “ខ្ញុំគិតថាពួកយើងត្រូវធវើការនិយាយគ្នាអំពីរឿងជាច្រើន”។

Conor Gallagher Chelsea 2023

គាត់បានបន្ថែមទៀតថា៖ “ខ្ញុំគិតយ៉ាងច្បាស់ថា Conor នៅដល់កុងត្រា ១ឆ្នាំកន្លះទៀតជាមួយនឹងពូកយើង។ ពិតណាស់ វាដូចទៅនឹងកីឡាករដែលនៅក្លឹបផ្សេងទៀត អ្នកបានមកដល់ចំនុចមួយនេះ អ្នកត្រូវធ្វើការពិភាក្សា ដើម្បីធ្វើការសម្រេចចិត្តអំពីអនាគត។ ពិតណាស់ វាជារឿងរវាងក្លឹប និងកីឡាករ។ ប៉ុន្តែនៅពេលនេះ មិនមានអ្វីត្រូវប្រកាសនោះទេ មិនមានអ្វីត្រូវនិយាយ។ ក្លឹបមានការសប្បាយចិត្តជាមួយគាត់។ ខ្ញុំគិតថាគាត់សប្បាយចិត្តនឹងនៅទីនេះ នៅពេលនេះ”៕