បរទេស៖ នេះបើយោងតាមការចេញភផ្សាយរបស់សារព័ត៌មាន The Athletic បានអោយដឹងថាក្លឹប Manchester City មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Florian Wirtz របស់ក្លឹប Bayer Leverkusen ដោយសារលោក Pep Guardiola សម្លឹងឃើញខ្សែបម្រើរូបនេះជាជម្រើសក្នុងការយកមកជំនួសកន្លែងរបស់កីឡាករ Kalvin Phillips។

កីឡាករវ័យ ២០ឆ្នាំរូបនេះ ប្រហែលជាមិនអាចមកចូលរួមជាមួយនឹងក្លឹប City នៅខែមករានេះទេ។ ដូច្នេះក្លឹបយក្សនៅ Premier League មួយនេះអាចនឹងត្រូវរង់ចាំដល់រដូវក្តៅឆ្នាំ ២០២៤ ទើបអាចនាំយកគាត់មកកាន់ទឹកដី Etihad បាន។ ខាងក្លឹបBayern Munich ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករ Wirtz ដូចគ្នា៕
