បរទេស៖ អ្នកចាត់ការរបស់ក្លឹប AS Roma គឺលោក Jose Mourinho បានបញ្ជាក់ហើយថាលោកមិនទទួលបាននៅសំណើរណាមួយពីសហពន្ធបាល់ទាត់ប្រេស៊ីលនោះទេ បន្ទាប់ពីលោក Carlo Ancelotti ប្តេជ្ញាអំពីអនាគតគាត់នឹងបន្តដឹកនាំនៅ Real Madrid។

និយាយមកកាន់អ្នកសារព័ត៌មានអតីតអ្នកចាត់ការក្លឹប Chelsea រូបនេះបានបញ្ជាក់ថា៖ “មិនមាននរណាម្នាក់ទាក់ទងមកខ្ញុំនោះទេ ឫក៏ភ្នាក់ងាររបស់ខ្ញុំពីខាងសហព័ន្ធបាល់ទាត់ប្រេស៊ីល ចំពោះតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិនោះទេ”៕
