បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថា ក្លឹបយក្សនៅ Premier League ដូចជា Arsenal និង Manchester City បានត្រៀមខ្លួនក្នុងការប្រជែងយកខ្សែបម្រើឆ្នើមរបស់ក្លឹប Barcelona គឺកីឡាករ Pedri។

ទាំង Mikel Arteta និង Pep Guardiola គឺមានការកោតសរសើរចំពោះកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ទោះបីជាក្លឹបកាំភ្លើងធំបានកំណត់ឈ្មោះកីឡាករខ្សែបម្រើមួយចំនួនដែលខ្លួនចង់បានរួចទៅហើយដូចជា Joao Palhinha និង Martin Zubimendi ៕