ក្លឹបធំមួយនៅអង់គ្លេស ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Marcos Leonardo

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Tim Vickery បានអោយដឹងថាក្លឹប Arsenal បង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ របស់ក្លឹប Santo គឺកីឡាករ Marcos Leonardo នៅខែមករានេះ។ អ្នកសារព័ត៌មានរូបនេះបាននិយាយប្រាប់ Sky Sports ថា៖ “គាត់អាចស៊ុតបញ្ចូលទីនៅក្នុងលក្ខខណ្ឌដែលមិនអាចស៊ុតចូលបាន។ គាត់ជាកីឡាករម្នាក់ដែលមានភាពខ្លាំង ហើយអាចគ្រប់គ្រង់បានយ៉ាងល្អនៅក្នុងតំបន់ពិន័យ ១១ម៉ែត្រ។ គាត់មិនមែនជាអ្នកបង្កើតឪកាសនោះទេ ប៉ុន្តែគាត់ដូចទៅនឹងខ្សែប្រយុទ្ធ Romario។ គាត់មានភាពល្អនៅក្នុងតំបន់ដែលចង្អៀត ប៉ុន្តែសម្រាប់ខាងក្រៅតំបន់ ១១ម៉ែត្រវិញគឺមិនសូវល្អប៉ុន្មានទេ”។

Marcos Leonardo Santos 2023

នេះបើយោងតាម KS1TV បានអោយដឹងថាប្រសិនជាក្លឹបកាំភ្លើងធំមានផែនការចង់ចុះហត្ថលេខាយកកីឡាករវ័យក្មេងរូបនេះ ពួកគេត្រូវតែហ៊ានចំណាយប្រាក់ប្រមាណ ២០លានផោន៕

Romário: from Rio de Janeiro to the top of football