បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាថ្ងៃព្រហស្បត្តិ៍នេះជាពេលវេលាដែលកីឡាករ Gabriel Moscardo នឹងចុះហត្ថលេខាជាមួយនឹងក្លឹប PSG។

ខាងក្លឹប PSG បានសម្រេចចិត្តបន្តធ្វើការផ្ទេរយកកីឡាករ Gabriel Moscardo ដោយមិនមានការផ្លាស់ប្តូរ ទោះបីជាកីឡាករមានបញ្ហារបួស និងត្រូវធ្វើការវះកាត់ក៏ដោយ។

កីឡាករ Moscardo នឹងធ្វើការចុះហត្ថលេខានៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បន្ទាប់មកគាត់នឹងធ្វើការវះកាត់នៅទីក្រុង Doha និងត្រូវចំណាយពេល ៣ខែធ្វើការសម្រាក់ព្យាបាល៕
🔴🔵 Understand Thursday will be the Gabriel Moscardo signing day at Paris Saint-Germain.
PSG have decided to proceed with the deal, no changes despite injury & surgery needed. 🇧🇷
Moscardo will sign on Thursday and then undergo surgery in Doha; he will be out for three months. pic.twitter.com/Sz63yvrKxI
— Fabrizio Romano (@FabrizioRomano) January 2, 2024