បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid បាននឹងកំពុងធ្វើការតាមដានទៅលើស្ថានភាពរបស់អ្នកចាំទីវ័យ ២០ឆ្នាំ សញ្ជាតិអ៊ុយរូហ្គាយ គឺកីឡាករ Randall Rodriguez ដែលកំពុងលេងនៅក្លឹប Penarol។

សមាជិកក្រុមជម្រើសជាតិអ៊ុយរូហ្គាយអាយុក្រោម ២០ឆ្នាំ កីឡាករ Rodriguez ត្រូវបានធ្វើការពិចារណាជាអ្នកចាំទីបម្រុងជំនួសអ្នកចាំទី Thibaut Courtois។ ខាងក្លឹប Real Madrid អាចធ្វើការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍ ឫក៏ខ្ចីជើងជាមួយជម្រើសទិញផ្តាច់៕
.jpg?auto=webp&format=pjpg&width=3840&quality=60)