បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Estadio Deportivo បានអោយដឹងថាក្លឹប Sevilla បានទទួលបានជោគជ័យក្នុងការផ្ទេរយកខ្សែបម្រើសញ្ជាតិបារាំង Lucien Agoume ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Inter Milan។
/cdn.vox-cdn.com/uploads/chorus_image/image/69803437/1234062299.0.jpg)
ខ្សែបម្រើវ័យ ២១ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលក្លឹប Sevilla បានចុះហត្ថលេខាផ្ទេរមុនគេនៅរដូវរងានេះ។ តាមរយៈកិច្ចព្រមព្រៀងគ្នា ក្លឹប Sevilla ក៏មានជម្រើសក្នុងការផ្ទេរកីឡាករ Agoume ជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៨លានអឺរ៉ូ សម្រាប់ទីផ្សារដោះដូរនារដូវក្តៅខាងមុខ៕