ក្លឹប Paris Saint-Germain បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារកណ្តាល Lucas Beraldo ពីក្លឹប Sao Paulo ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានបង្កើតខ្លួនជាកីឡាករសំខាន់សម្រាប់ Sao Paulo ក្នុងឆ្នាំ 2023 ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុប ដោយមាន Liverpool និង Bayern Munich។
Beraldo បាននិយាយពីអារម្មណ៍របស់គាត់ក្នុងការចុះហត្ថាលេខាថា៖ «ខ្ញុំរីករាយណាស់ដែលបានចូលរួមជាមួយក្លឹបមួយដែលមានមហិច្ឆតាដូច Paris Saint-Germain។ នេះគឺជាជំហានដ៏សំខាន់ក្នុងអាជីពរបស់ខ្ញុំ ដែលនឹងជួយខ្ញុំឱ្យរីកចម្រើន។ ខ្ញុំមិនអាចរង់ចាំជួបជាមួយគ្រប់គ្នានៅទីនោះបានទេ»៕