បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Manchester United បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកអ្នកចាំទី Ivan Provedel របស់ក្លឹប Lazio នៅខែមករានេះ។

ជាមួយនឹងការអវត្តមានរបស់អ្នកចាំទី Onana ដែលត្រូវទៅជួយក្រុមជម្រើសជាតិក្នុងការប្រកួត Africa Cup of Nation នាខែមករានេះ ក្លឹបបិសាចក្រហមសម្លឹងរកមើលអ្នកចាំទីម្នាក់មកជំនួស ប៉ុន្តែពួកគេត្រូវតែចំណាយយ៉ាងតិច ៣០លានផោន ដើម្បីអាចយកអ្នកចាំទីរូបនេះបាន៕