បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ben Jacobs បានអោយដឹងថាក្លឹប Newcastle United បានរាយការណ៍អំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Andrey Santos របស់ក្លឹប Chelsea នៅខែមករានេះ។

ក្លឹបតោខៀវបានពិចារណាចង់ហៅកីឡាករ Santos ពីការខ្ចីជើងនៅក្លឹប Nottingham Forest មកវិញ ដោយសារតែពួកគេមិនសប្បាយចិត្តចំពោះពេលវេលាលេងរបស់កីឡាករនៅក្លឹប Forest៕