បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Arsenal បានខិតជិតក្នុងការផ្តល់នៅកុងត្រារយៈពេលវែងអោយខ្សែការពារសញ្ជាតិជប៉ុន Takehiro Tomiyasu នៅសប្តាហ៍បន្ទាប់។

ប្រភពដដែរក៏បានអោយដឹងថាមានក្លឹបជាច្រើននៅខាងអ៊ីតាលីដែលចាប់អារម្មណ៍ចង់បានគាត់ ហើយខាងក្លឹបកាំភ្លើងធំនឹងមិនអនុញ្ញាតអោយខ្សែការពារជប៉ុនរូបនេះចាកចេញពីក្លឹបនាខែមករានោះទេ៕