បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Manchester United នៅតែបង្ហាញអំពីការចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារ Jean-Clair Todibo នៅខែមករានេះដដែរ។

ប្រភពដដែរក៏បានបន្ថែមទៀតថាក្លឹប Nice នឹងអនុញ្ញាតអោយកីឡាករសញ្ជាតិបារាំងចាកចេញ ប្រសិនជាពួកគេអាចទទួលបានតម្លៃផ្ទេរប្រមាណ ៥០លានអឺរ៉ូ។ ខាងក្លឹប Chelsea ក៏បានបញ្ជាក់អំពីការចាប់អារម្មណ៍ទៅលើកីឡាកររូបនេះដូចគ្នា៕