បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Mirror បានអោយដឹងថាក្លឹប Tottenham Hotspur បានខិតជិតក្នុងការចុះហត្ថលេខាយកខ្សែការពារ Radu Dragusin របស់ក្លឹប Genoa នាខែមករានេះ។

ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Nice ក្នុងការចុះហត្ថលេខាយកកីឡាករ Jean-Clair Todibo ប៉ុន្តែក្លឹបនៅលីគបារាំងមួយនេះហាក់មិនចង់អនុញ្ញាតអោយតារាឆ្នើមរូបនេះចាកចេញនៅពាក់កណ្តាលរដូវកាលនោះទេ។ ក្រៅពី Spurs ក៏មានក្លឹប Newcastle, AC Milan និង Atalanta ដែលចង់បានខ្សែការពារ Dragusin នេះដូចគ្នា៕