បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Italia បានអោយដឹងថាក្លឹបRoma បានធ្វើការចរចាជាមយនឹងក្លឹប PSG ទៅលើបំណងចង់បញ្ចប់កុងត្រាខ្ចីជើងកីឡាករ Renato Sanches មុនពេល។

កីឡាករ Sanches ដែលមានវ័យ ២៦ឆ្នាំបានចុះកុងត្រាជាមួយនឹងក្លឹប PSG ដល់ខែមិថុនា ឆ្នាំ២០២៧។ ទោះបីជាយ៉ាងណាកាលពីកំឡុងរដូវក្តៅ គាត់ត្រូវបានខ្ចីជើងដោយក្លឹប Roma ក្នុងរយៈពេលជាមួយនឹងលក្ខខណ្ឌទិញផ្តាច់។ ជាអកុសល ពេលវេលាលេងរបស់ Sanches នៅលើទីលានជាមួយនឹងក្លឹប Roma គឺតិចប៉ផុត ដោយសារតែបញ្ហារបួស (ទើបលេងបាន ២២៧នាទីប៉ុណ្ណោះ)។ កត្តានេះ បានធ្វើអោយក្លឹបនៅ Serie A បានធ្វើការសម្រេចចិត្តអំពីការបញ្ចប់កុងត្រាខ្ចីជើង៕