គ្រូបង្វឹកក្រុម Tottenham Hotspur លោក Ange Postecoglou បានផ្តល់ព័ត៌មានអំពីបញ្ហារបួសនាពេលថ្មីៗនេះរបស់ Cristian Romero ដោយបង្ហាញថា កីឡាករសញ្ជាតិអាហ្សង់ទីននឹងត្រូវសម្រាកប្រហែលមួយខែ។
Romero ត្រូវបានដកចេញនៅពាក់កណ្តាលតង់ក្នុងការប្រកួតរបស់ Spurs ទល់នឹង Everton ដោយបានបញ្ជាក់ថាគាត់មានបញ្ហារបួសសរសៃពួរ។ ហើយវាជាដំណឹងអាក្រក់ ទាក់ទងនឹងបញ្ហាខ្សែការពារកណ្តាលដ៏មានទេពកោសល្យរូបនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Postecoglou បាននិយាយថា៖ «គាត់បានស្កែន ហើយគាត់មានបញ្ហាសរសៃពួរ»៕