បរទេស៖ បន្ទាប់ពីប្រកួតចាញ់ក្រុម West Ham កាលពីថ្ងៃសៅរ៍ ក្លឹប United បានប្រកួតចាញ់ពាក់កណ្តាល ក្នុងការប្រកួត ២៦ប្រកួតនារដូវកាលនេះ។ នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្លឹបបិសាចក្រហមគឺមិនទាន់អាចស៊ុតបញ្ចូលទីបានច្រើនជាង ៣៨០នាទី គឺ៤ប្រកួតជាប់គ្នា។ ខ្សែប្រយុទ្ធរបស់លោក Ten Hag ទើបតែអាចស៊ុតបញ្ចូលទីបាន ៤គ្រាប់ប៉ុណ្ណោះនៅ Premier League នៅរដូវកាលនេះ។
លោក Ten Hag បាននិយាយថា៖ “ខ្ញុំដឹងថា Rashford អាចស៊ុតបញ្ចូលទីបាន, Hojlund ក៏អាចស៊ុតបញ្ចូលទីបាន, Antony ក៏អាចស៊ុតបញ្ចូលទីបាន, Garnacho ក៏អាចស៊ុតបញ្ចូលទីបាន, Bruo ក៏អាចស៊ុតបញ្ចូលទីបាន, Scott McTominay ក៏អាចស៊ុតបញ្ចូលទីបាន។ ពួកយើងមានកីឡាករដែលមានសមត្ថភាពស៊ុតបញ្ចូលទីបាន ក៏ដូចពីការ Set Play ប៉ុន្តែនៅពេលពួកយើងមិនអាចធ្វើវាបាន។ ពួកគេត្រូវសម្រុកជាមួយគ្នា និងត្រូវជឿជាក់លើខ្លួនឯងថាពួកគេអាចធ្វើបាន”។
នេះជាលើកទី១ ចាប់តាំងពីឆ្នាំ១៩៩២មក ដែលក្លឹប United មិនអាចស៊ុតបញ្ចូលបាននៅក្នុង ៤ប្រកួតជាប់គ្នានៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ មិនមានក្លឹបនៅ Premier League ក្នុងរដូវកាលនេះ ដែលមិនអាចស៊ុតបញ្ចូលច្រើនប្រកួតដូចក្រុមលោក Ten Hag នោះទេ គឺមាន ៧ប្រកួត ក្នុងចំណោម ១៨ប្រកួត។ ពួកគេប្រកួតចាញ់ ២ដង និងស្នើរម្តង សម្រាប់ការប្រកួតក្រៅផ្ទះ ៣ដងចុងក្រោយនៅ Premier League ។
ក្រុមលោក Ten Hag ត្រូវតែបញ្ចប់នៅឆ្នាំដល់អាក្រក់នេះ ជាមួយនឹងភាពវិជ្ជមាន ខណៈគាត់នឹងត្រូវលេង ២ប្រកួតមុននឹងចូលឆ្នាំ២០២៤។ ដោយគាត់នឹងត្រូវប្រកួតជាមួយនឹងក្លឹប Aston Villa នៅថ្ងៃទី២៦ ខែធ្នូ៕