បរទេស៖ បញ្ជាក់ទៅកាន់អ្នកគាំទ្រទាំងអសរបស់ Man Utd លោក John Murtough ដែលជានាយកកីឡារបស់ក្លឹបបានចែករំលែកនៅអ្វីដែលក្លឹបបានមើលនៅក្នុងការផ្ទេរនាខែមករាថា ក្លឹបនឹងមិនធ្វើការនាំយកកីឡាករចូលនោះទេ។ គាត់ក៏បានព្រមានផងដែរថាបិសាចក្រហមត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិហិរញ្ញវត្ថុដោយយុត្តិធម៌ (FFP) ហើយថ្មីៗនេះក្លឹប Everton ត្រូវបានដក 10 ពិន្ទុសម្រាប់ការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ។

ក្នុងនោះក្លឹប United បានប្រកួតស្មើរជាមួយនឹងក្លឹប Liverpool នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ហើយពួកគេនឹងត្រូវទៅកាន់កីឡាដ្ឋាន London Stadium ដើម្បីប្រកួតជាមួយនឹងក្រុមញញួរធំ West Ham នៅថ្ងៃសៅរ៍នេះ៕
