ក្លឹប Al-Nassr របស់អារ៉ាប៊ីសាអូឌីតដែល Cristiano Ronaldo កំពុងប្រកបអាជីពអាចប្រឈមមុខនឹងអតីតក្លឹបរបស់តារាឆ្នើមព័រទុយហ្គាល់ Real Madrid សម្រាប់ការប្រកួតក្នុងឆ្នាំ 2024។
Ronaldo បានចំណាយពេលវេលាដ៏រុងរឿងរយៈពេលប្រាំបួនរដូវកាលនៅ Los Blancos ចន្លោះឆ្នាំ 2009-2018 ដោយស៊ុតបញ្ចូលទីបាន 450 គ្រាប់ និង assists 131 ដងក្នុងការប្រកួតចំនួន 438 នៅទូទាំងការប្រកួត។ គាត់ក៏បានឈ្នះពានរង្វាន់ La Liga ពីរ និង UEFA Champions League បួនដងផងដែរ មុនពេលចាកចេញទៅ Juventus។
កីឡាករវ័យ 38 ឆ្នាំរូបនេះបានចំណាយពេល 3 រដូវកាលជាមួយក្លឹបយក្ស Serie A មុនពេលត្រលប់មក Manchester United វិញសម្រាប់រដូវកាលដ៏អាក្រក់។ Ronaldo បានមកដល់ក្លឹបបច្ចុប្បន្នរបស់គាត់កាលពីខែធ្នូឆ្នាំមុន ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
ដូចដែលបានរាយការណ៍ដោយ Al Harbi ក្លឹប Al-Nassr គ្រោងនឹងលេង «ការប្រកួតខ្នាតតូច» ជាមួយ Real Madrid និង Barcelona នៅដើមឆ្នាំ 2024៖ «សហព័ន្ធបាល់ទាត់អេស្ប៉ាញ គ្រោងនឹងអញ្ជើញក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nasr ឱ្យមកប្រទេសអេស្ប៉ាញ និងលេងការប្រកួតជាមួយ Real Madrid និង Barcelona “ជាការប្រកួតខ្នាតតូច” នៅដើមឆ្នាំ 2024 ដើម្បីបំពេញបំណងប្រាថ្នារបស់អ្នកគាំទ្រនៅទីនោះ»៕