Erik ten Hag រិះគន់​កីឡាករ ២ រូប​ចំ​ៗ ក្រោយ​ស្មើ​ជាមួយ Liverpool

0

គ្រូបង្វឹក​ក្រុម Manchester United លោក Erik ten Hag បាន​រិះគន់​ចំពោះ​កីឡាករ​នៅ​តំបន់​ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​របស់​គាត់ បន្ទាប់​ពី​ពួក​គេ​ស្មើ​ជាមួយ​ក្រុម Liverpool​។ បិសាច​ក្រហម​បាន​ចាក​ចេញពី​កីឡដ្ឋាន Anfield ដោយ​ទទួល​បាន​មួយ​ពិន្ទុ បន្ទាប់​ពី​មានការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​។

មាន​មនុស្ស​តិច​ណាស់​ដែល​រំពឹង​ថា Man United អាច​បញ្ចប់​ជាមួយ​លទ្ធផល 0-0 ជា​ពិសេស​បន្ទាប់​ពី​ចាញ់ 7-0 នៅ Anfield កាលពី​រដូវ​កាល​មុន​។ Man Utd មានឱកាស​ពីរ​ដង​ល្អ​បំផុត​សម្រាប់ Alejandro Garnacho និង Rasmus Hojlund ប៉ុន្តែ​ពួក​គេ​បាន​ខ្ជះខ្ជាយ​ឱកាស​។ ហើយ​ទោះបីជា Ten Hag សប្បាយចិត្ត​ជាមួយនឹង​ការ​បង្ហាញ​ទម្រង់​លេង​របស់​ក្រុម​គាត់​ក៏​ដោយ ក៏​គាត់​មាន​អារម្មណ៍​ខឹង​ជាមួយ​ខ្សែប្រយុទ្ធ​។

Ten Hag បាន​និយាយ​ថា​៖ «​ទម្រង់​លេង​គឺ​ល្អ​ណាស់ ហើយ​ផែនការ​ការ​ប្រកួត​ដំណើរការ​បាន​ល្អ​។ កីឡាករ​យើង​ពិតជា​អស្ចារ្យ​ណាស់​។ ការ​រិះគន់​តែ​មួយ​គត់​ដែល​យើង​នឹង​និយាយ​គឺ​ការ​បញ្ចប់​ទី យើង​អាច​ឈ្នះ​ការ​ប្រកួត​នេះ តាម​ឱកាស​ពីរ​ដង​ដែល​យើង​មាន​»៕