Roberto De Zerbi លើក​ឡើង​ថា​ក្រុម​មួយ​នេះ​ជា​ក្រុម​ខ្លាំង​នៅ Premier League

0

លោក Roberto De Zerbi ជឿជាក់​ថា Arsenal គឺជា​ក្រុម​ល្អ​បំផុត​នៅ Premier League រដូវ​កាល​នេះ បន្ទាប់​ពី​ក្រុម​កាំភ្លើង​ធំ​បាន​យកឈ្នះ​ក្រុម Brighton នៅ​កីឡដ្ឋាន Emirates​។

ក្រុម​កាំភ្លើង​ធំ​បាន​ផ្លាស់​ប្តូរ​ជា​បណ្ដោះអាសន្ន ត្រឡប់​ទៅ​កំពូល​តារាង​វិញ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 2-0​។ វា​ជា​លើក​ទី​មួយ​ហើយ​ដែល Brighton បរាជ័យ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​រដូវ​កាល​នេះ​។

ក្រោយ​ចប់​ការ​ប្រកួត​អ្នកចាត់ការ Brighton បាន​និយាយ​ថា​៖ «Arsenal លេង​បាន​ល្អ​ជាង​យើង​។ ពួក​គេ​សម​នឹង​ឈ្នះ​ការ​ប្រកួត​នេះ​។ ខ្ញុំ​គិត​ថា Arsenal គឺជា​ក្រុម​ល្អ​បំផុត​នៅ​រដូវ​កាល​នេះ ជា​ក្រុម​ល្អ​បំផុត​នៅ Premier League»៕