បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea និង Manchester City បានធ្វើការទំនាក់ទំនងសួរអំពីស្ថានភាពរបស់កីឡាករ Claudio Echeverri។
ខាងក្លឹប Barcelona ក៏នៅតែចាប់អារម្មណ៍ចង់បាន Claudio Echeverri ប៉ុន្តែរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងធ្វើឱ្យមានភាពស្មុគស្មាញជាមួយនឹង Financial Fair Play ។
តម្លៃផ្តាច់លក្ខខណ្ឌផ្តាច់កុងត្រាគឺប្រមាណ ២៥លានអឺរ៉ូ ហើយវាអាចឡើងដល់ ៣០លានអឺរ៉ូនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ៕