រកឃើញទីតាំងសម្រាប់ព្រឹត្តិការណ៍ FIFA Club World Cup 2025 ហើយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា FIFA បញ្ជាក់អំពីការប្រកួត Club World Cup នឹងធ្វើឡើងនៅសហរដ្ឋអាមេរិក នៅចន្លោះថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

– ក្លឹបមកពីខាងតំបន់អឺរ៉ុបរួមមាន៖ Manchester City, Real Madrid, Chelsea, Bayern Munich, PSG, Inter Milan, Benfica និង FC Porto (សម្រាប់ ៤ក្លឹបផ្សេងទៀតនឹងធ្វើការបញ្ជាក់តាមក្រោយ)

– ក្លឹបមកពីអាមេរិកខាងត្បូងរួមមាន៖ Palmeiras, Flamengo និង Fluminense (សម្រាប់ ៣ក្លឹបផ្សេងទៀតនឹងធ្វើការបញ្ជាក់នៅតាមក្រោយ)

– ក្លឹបមកពីតំបន់អាមេរិកកណ្តាលរួមមាន៖ Monterrey, Seattle Sounders FC និង Club León (សម្រាប់ ១ក្លឹបផ្សេងទៀតនឹងធ្វើការបញ្ជាក់នៅតាមក្រោយ)

– ក្លឹបមកពីតំបន់អាហ្វ្រិករួមមាន៖ Al Ahly SC និង Wydad AC (សម្រាប់ ២ក្លឹបផ្សេងទៀតនឹងធ្វើការបញ្ជាក់នៅតាមក្រោយ)

– ក្លឹបមកពីតំបន់អាស៊ីរួមមាន៖ Al Hilal SFC និង Urawa Red Diamonds (សម្រាប់ ២ក្លឹបផ្សេងទៀតនឹងធ្វើការបញ្ជាក់នៅតាមក្រោយ)

– ក្លឹបមកពីតំបន់អូសេអានីរួមមាន៖ Auckland City FC

សម្រាប់ច្បាប់នៃការប្រកួតវិញ៖

– ក្លឹបទាំងអស់នឹងបែកចែកជា ៨គ្រុប ដោយក្នុងមួយគ្រុបមាន ៤ក្រុម និងប្រកួតតែប្រកួតប៉ុណ្ណោះក្នុងមួយក្រុម
– ក្រុមកំពូលទាំង ២នឹងឡើងទៅលេងនៅវគ្គ ១៦ក្រុម
– ការប្រកួតវគ្គ ១៦ក្រុម គឺចាញ់ត្រូវធ្លាក
– មិនមានការប្រកួតយកក្រុមលេខ៣នោះទេ៕