កីឡាករ Victor Osimhen គ្រោងនឹងចុះកិច្ចសន្យាថ្មីជាមួយ Napoli ដែលនឹងរួមបញ្ចូលលក្ខខណ្ឌនៃការផ្ដាច់កុងត្រាមានតម្លៃយ៉ាងហោចណាស់ 130 លានអឺរ៉ូ ឬប្រមាណ112 លានផោន នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី។
កីឡាករវ័យ 24 ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន 66 គ្រាប់ក្នុងការបង្ហាញខ្លួន 116 លើកសម្រាប់ Napoli បន្ទាប់ពីបានចូលរួមនៅក្នុងកិច្ចព្រមព្រៀង 81.3 លានអឺរ៉ូ ឬប្រមាណ 69.5 លានផោន ពី Lille ក្នុងឆ្នាំ 2020។
Osimhen ដែលដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន Serie A របស់ Napoli កាលពីរដូវកាលមុន បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើនក្នុង Premier League ក្នុងរយៈពេល 12 ខែចុងក្រោយនេះ រួមមាន Manchester United, Chelsea និង Arsenal។
វាត្រូវបានគេយល់ថាទាំង Chelsea និង Arsenal បានស្វែងរកលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករសញ្ជាតិនីហ្សេរីយ៉ា ក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ Sky Sport Italia បានរាយការណ៍ថា Osimhen ឥឡូវនេះបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ ដើម្បីបន្តកុងត្រារបស់គាត់ជាមួយ Napoli។
វាត្រូវបានគេរាយការណ៍ថាជាផ្នែកមួយនៃកិច្ចសន្យាថ្មីរបស់ Osimhen ដែលមានតម្លៃផ្តាច់កុងត្រាចន្លោះពី 130 លានអឺរ៉ូ ឬប្រមាណ112 លានផោន និង 140 លានអឺរ៉ូ ឬប្រមាណ120 លានផោន។
កាលពីខែមុន Osimhen គឺជាភ្ញៀវនៅលើផតឃែស្ថរបស់ John Obi Mikel ហើយខណៈពេលដែលគាត់ត្រូវបានសួរដោយផ្ទាល់អំពីផ្លាស់ប្ដូរ ហើយខ្សែប្រយុទ្ធ Napoli បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងផ្លាស់ទៅក្លឹបអឺរ៉ុបមួយផ្សេងទៀត បន្ទាប់ពីគាត់បានបដិសេធសំណើចុះហត្ថលេខាពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត។
នៅពេលសួរថាតើគាត់ចង់បន្តលេងនៅអឺរ៉ុបឬអត់ Osimhen បាននិយាយថា៖ «ពិតណាស់។ អ្វីដែលបាននិយាយគឺជាការពិត ខ្ញុំបានពិភាក្សាគ្នានៅក្នុងខែសីហា សប្តាហ៍នោះគឺជាការសម្រេចចិត្តដ៏ធំមួយសម្រាប់ខ្ញុំក្នុងការទទួលយក។ ប៉ុន្តែនៅពេលដែលខ្ញុំកាន់តែបដិសេធចំពោះក្លឹបនៅអារ៉ាប៊ីសាអូឌីត ពួកគេកាន់បង្កើនព័ត៌មានថាខ្ញុំនឹងទៅទីនោះ។ ខ្ញុំបាននិយាយទៅកាន់ពួកគេថា ពិតណាស់វាគឺជាការប្រកួតដ៏ធំនិងអស្ចារ្យដែលអាចនឹងផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ប៉ុន្តែ ខ្ញុំត្រូវតែសម្រេចចិត្តអោយស្របតាមការប្រកួតប្រជែងក្នុងអាជីពរបស់ខ្ញុំ»៕