បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Desportivo បានអោយដឹងថាកីឡាករ Marco Alonso អាចនឹងចាកចេញពីក្លឹប Barcelona នៅពេលអនាគត ប៉ុន្តែមិនមែនមុនពេលកុងត្រារបស់គាត់បញ្ចប់នៅរដូវក្តៅនេះទេ។
កីឡាករសញ្ជាតិអេស្ប៉ាញបានអោយដឹងថាមានសំណើរពីក្លឹបនៅ Saudi Pro League ហើយត្រូវបានជឿជាក់ថានឹងអាចចាកចេញនៅទីផ្សារដោះដូរនាខែមករា ប៉ុន្តែកីឡាករមិនមានបំណង់ក្នុងការផ្ទេរចេញនោះទេ ដោយរង់ចាំដល់ចុងរដូវកាល ពេលដែលកុងត្រារបស់គាត់ផុត៕