បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹបនៅ Premier League ដូចជា Chelsea និង Liverpool កំពុងសម្លឹងមើលខ្សែបម្រើ Hakan Calhonoglu របស់ក្លឹប Inter Milan។

កីឡាករដែលមានវ័យ ២៩ឆ្នាំរូបនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងរដូវកាលនេះ ដោយបានជួយអោយក្លឹប Inter Milan ឈរនៅកំពូលតារានាំមុខក្រុមលំដាប់ទី២ ចំនួន ២ពិន្ទុ។ ក្លឹប Inter ស្ថិតនៅចំនុចដល់ល្អមួយដោយសារតែមានកីឡាករសញ្ជាតិទួរគីរូបនេះ ហើយទោះបីជាយ៉ាងណាក៏ដោយកុងត្រារបស់គាត់នឹងផុតនៅរដូវក្តៅឆ្នាំ២០២៧៕