Mikel Arteta មាន​គម្រោង​បញ្ចេញ​ខ្សែការពា​ម្នាក់​នៅ​រដូវរងា

0

ក្លឹ​ប AC Milan សង្ឃឹមថា​អាច​នឹង​ចុះហត្ថលេខា​លើ​កីឡាករ Jakub Kiwior នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា ខណៈ​ដែល Mikel Arteta បើកចំហរ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ខ្សែការពារ​រូប​នេះ​ចាក​ចេញពី​ក្លឹ​ប​។

Kiwior បាន​បង្ហាញខ្លួន​ក្នុង​ការ​ទទួល​ជ័យជម្នះ 4-3 ទល់​នឹង Luton កាលពី​យប់​ថ្ងៃ​ពុធ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ឡើយ​។

ក្លឹ​ប Arsenal មាន​បញ្ហា​របួស​នៅ​តំបន់​ការពារ ខណៈ Takehiro Tomiyasu អវត្តមាន​រយៈពេល​យូរ​ជាមួយនឹង​របួស​កំភួនជើង ហើយ Jurrien Timber នឹង​អវត្តមាន​រហូត​ដល់​ខែមីនា​។

ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​ត្រូវ​លក់​កីឡាករ​មួយ​ចំនួន ដើម្បី​យក​ប្រាក់​ទៅ​វិនិយោគ​ឡើង​វិញ​នៅ​ក្នុង​ខែមករា ហើយ Arteta កំពុង​ពិចារណា​ក្នុង​ដោះ​ដូរ​កីឡាករ Kiwior​។

យោង​តាម​កាសែត Gazzetta dello Sport នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បានអោយ​ដឹង​ថា AC Milan បាន​កំណត់​គោលដៅ​លើ Kiwior ក្នុង​ការ​ដោះ​ដូរ​កីឡាករ​នៅ​ថ្ងៃ​ទី 2 ខែមករា​។ ខណៈ​ពេល​ដែល AC Milan ចង់​ទទួល​បាន​កិច្ចព្រមព្រៀង​ការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​។

របាយការណ៍​នេះ​បាន​អះអាង​ថា Arteta នឹង​មិន​រារាំង​ការ​ចាកចេញ​របស់ Kiwior ប្រសិនបើ​មាន​សំណើរ​។ Kiwior បាន​បង្ហាញខ្លួន​ត្រឹមតែ 478 នាទី​ប៉ុណ្ណោះ​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ហើយ​មិន​សប្បាយចិត្ត​ជាមួយនឹង​ពេលវេលា​លេង​របស់​គាត់​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡុ​ង​ដ៍​ឡើយ​៕