បរទេស៖ កីឡាករវ័យ ១៩ឆ្នាំ បានធ្វើអោយមានឥទិ្ធពលយ៉ាងខ្លាំងក្រោយបានផ្ទេរមកកាន់ក្លឹន Girona ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Troyes ដោយគាត់រកបាន ៤គ្រាប់ និងបង្កើតឪកាសជាច្រើនក្នុងការបង្ហាញខ្លួន ១៥ដងនៅក្របខណ្ឌ La Liga។ ទម្រង់លេងរបសគាត់បានជួយក្លឹប Girona យ៉ាងខ្លាំងរហូតដល់ក្លឹបបានឡើងមកឈរនៅលំដាប់ទី២នៃក្របខណ្ឌ La Liga ដោយស្ថិតនៅក្រោមក្លឹប Real Madrid។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថានាយកផ្នែកកីឡាករបស់ក្លឹប Barcelona គឺលោក Deco ត្រូវបានដឹងថាបានកោតសរសើរចំពោះកីឡាករ Savinho ហើយត្រូវបានរាយការណ៍ជាកីឡាករដែលក្លឹបចង់បាននៅរដូវក្តៅនេះ។

ក្លឹបយក្សនៅអេស្បាញ់មួយនេះមិនពេញចិត្តចំពោះការចាប់ផ្តើមក្នុងការការពារតំណែងរបស់ពួកគេនោះទេ ដោយពួកគេបានត្រឹមឈរនៅលំដាប់ទី៣ប៉ុណ្ណោះ ដោយនៅក្រោម Girona ដល់ទៅ ៤ពិន្ទុ និងក្រុមកំពូលតារាង Real Madrid។ ជាមួយនឹងការស្វែងរកនៅអ្នករកគ្រាប់បាល់ ពួកគេបានផ្សារភ្ជាប់ជាមួយនឹងក្លឹបយុវជនសញ្ជាតិប្រេស៊ីល Victor Roque ដែលគាត់នឹងមកកាន់ទឹកដី Barcelona នៅខែក្រោយ។ លោក Xavi ដែលចង់បានកីឡាករដែលមានគុណភាពសម្រាប់ស្លាប់ឆ្វេង ដែលជាមូលហេតុធ្វើអោយ Deco សម្លឹងឃើញកីឡាករ Savinho។
.jpg?auto=webp&format=pjpg&width=3840&quality=60)
កីឡាករវ័យ ១៩ឆ្នាំ បានចាប់ផ្តើមនៅអាជីពរបស់ខ្លួននៅក្លឹប Atletico Mineiro មុននឹងផ្ទេរទៅកាន់ Troyes ហើយក៏បានខ្ចីជើងបន្តដល់ក្លឹប Girona។ គាត់នៅមានកុងត្រាជាមួយនឹងក្លឹបបារាំងដល់ឆ្នាំ២០២៧ ប៉ុន្តែវាអាចនឹងពិបាកសម្រាប់ពួកគេក្នុងការបដិសេធនៅសំណើរផ្ទេរជាមួយកញ្ចប់ថវិកាយ៉ាងច្រើនពីក្លឹប Barcelona នៅឆ្នាំក្រោយ។
.png?auto=webp&format=pjpg&width=3840&quality=60)
នៅពេលនេះ កីឡាករ Savinho បានបន្តផ្តោតទៅលើតួនាទីរបស់គាត់នៅក្លឹបGirona ដែលនឹងត្រូវប្រកួតជាមួយនឹងក្លឹប Orihuela នៅក្នុងពាន Copa del Rey សម្រាប់ជើងទី២៕