បរទេស៖ ក្លឹប Manchester City បានក្លាយជាក្លឹបដែលកំពុងនាំមុខគេក្នុងការចុះហត្ថលេខាយកយុវជនសញ្ជាតិអាហ្សង់ទីន Claudio Echeverri ដែលត្រូវបានអោយឈ្មោះជា “Lionel Messi” ថ្មី។

នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាកីឡាករខាងលើត្រូវបានចាប់អារម្មណ៍ដោយក្លឹបធំៗនៅអឺរ៉ុបដូចជា Real Madrid, PSG និង Barcelona។ សម្រាប់ខាងក្លឹប Man City អាចនឹងទទួលបានការផ្ទេរមួយនេះ ដោយសារតែក្លឹបមានទំនាក់ទំនង់ល្អជាមួយនឹងក្លឹប River Plate ចាប់តាំងពីការផ្ទេរកីឡាករ Julian Alvarez មកម្ល៉េះ៕