បរទេស៖ កីឡាករ Moerstedt ធ្លាប់ជាលេងនៅក្រុមយុវជនរបស់ក្លឹប Bayern Munich ហើយគាត់ក៏បានបង្ហាញខ្លួននៅក្រុមជម្រើសដំបូងអោយក្រុម Hoffenheim។ គាត់នឹងឈានដល់អាយុ ១៨ឆ្នាំនៅខែមករា នឹងបានបង្ហាញខ្លួននៅកម្រិតអន្តរជាតិផងដែរ។ គាត់ត្រូវបានទទួលស្គាល់ដោយក្របខណ្ឌ Bundesliga ថាជាកីឡាករដែលមានសក្តានុពលដ៏ធំសម្បើម។
គាត់បានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅក្នុងការប្រកួត World Cup អាយុក្រោម ១៧ឆ្នាំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសអាឡឺម៉ង់បានឈ្នះពាន ខណៈមានក្លឹបជាច្រើនបានចាប់អារម្មណ៍លើរូបគាត់។ កីឡាករ Moerstedt បានស៊ុតបញ្ចូលទី ៤គ្រាប់នៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏អាចបង្កើតនៅឪកាសការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងជំនួបជាមួយនឹងបារាំង។

ក្លឹប Manchester United និង Chelsea បានចាប់អារម្មណ៍ទៅលើរូបគាត់។ ហើយក្លឹប Brighton & Hove Albion ដែលជាក្លឹបបណ្តុះបណ្តាល និងអភិវឌ្ឍន៍យុវជនដែលមានសមត្ថិភាព ក៏ចាប់អារម្មណ៍ទៅលើរូបគាត់ដែរ។ មិនមែនតែក្លឹបនៅ Premier League នោះទេ ក៏មានក្លឹប Juventus និង Atalanta ក៏ចាប់អារម្មណ៍ចង់បាន Moerstedt ដែរ។
កីឡាករ Moerstedt បានចំណាយពេលពាក់កណ្តាលរដូកាលមុនជាមួយនឹងក្លឹបយុវជនអាយុក្រោម ១៧ឆ្នាំ Hoffenheim ដោយអាចរកបាន ១៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១១ដង មុននឹងត្រូវតម្លើងអោយមកលេងនៅក្រុមអាយុក្រោម ១៩ឆ្នាំរបស់ក្លឹប។ ហើយនៅពាក់កណ្តាលនេះក៏បានតម្លើងអោយមកលេងនៅក្រុមជម្រើសទី១៕