Man Utd អាចនឹងលក់កីឡាករម្នាក់នេះ ក្នុងតម្លៃ ៣០លានអឺរ៉ូប៉ុណ្ណោះ

0

បរទេស៖ Varane បានបាត់បង់នៅជម្រើស ១១នាក់ដំបូង ពីការដឹកនាំរបស់លោក Erik ten Hag ដោយគាត់ទើបតែលេងបាន ៨ប្រកួតប៉ុណ្ណោះនៅ Premier League។ ចាប់តាំងពីខែតុលាមក Varane ទើបតែលេងបាន ១៨នាទីទេ ហើយសម្រាប់ពីប្រកួតជាមួយនឹង Everton និង Newcastle គឺគាត់ត្រូវអង្គុយនៅកៅអីបម្រុងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់ Sports Zone បានអោយដឹងថាក្លឹប United ត្រៀមរួចរាល់ក្នុងការលក់ខ្សែការពារសញ្ជាតិបារាំងរូបនេះនៅខែមករាខាងមុខ។

Raphael-Varane

ក្នុងនោះក្លឹប Bayern Munich និង Al-Ittihad ក៏បានចាប់អារម្មណ៏ទៅលើខ្សែការពាររូបនេះ នៅពេលដែលទីផ្សារដោះដូរបើក។ តម្លៃផ្ទេរ Varane គឺប្រហែល ៣០លានអឺរ៉ុបប៉ុណ្ណោះ។

Raphael-Varane-Man-Utd-2023-24

Varane នៅសល់កុងត្រាដល់ឆ្នាំ២០២៥ ហើយគាត់បានបង្ហាញខ្លួន ៧៥ប្រកួតអោយ United ចាប់តាំងពីមកដល់ទឹកដី Old Trafford ក្នុងឆ្នាំ២០២១។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេមើលឃើញថាតើគាត់អាចនឹងជ្រើសរើសការចាកចេញពីក្លឹបនៅខែមករានេះ ឫក៏បន្តស្នាក់នៅជាមួយនឹងក្លឹបរហូតដល់ផុតកុងត្រា៕