បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Team Talk បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Manchester United និង Newcastle បានសម្លឹងឃើញខ្សែបម្រើ Kenneth Taylor របស់ក្លឹប Ajax។

ក្លឹបបិសាចក្រហមបានខ្ចីជើងខ្សែបម្រើ Sofyan Amrabat កាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែកីឡាករសញ្ជាតិម៉ារ៉ុករូបនេះមិនបានបង្ហាញទម្រង់លេងល្អដែលអាចជួយដល់ក្រុមលោក Erik ten Hag បាននោះទេ។ កត្តានេះបានធ្វើអោយលោក Erik ten Hag សម្លឹងរកមើលខ្សែបម្រើកណ្តាលនៅក្លឹបដែលលោកដឹកនាំចាំម្តងទៀត៕
.jpg?auto=webp&format=pjpg&width=3840&quality=60)