បរទេស៖ ក្លឹប Real Madrid ត្រៀមខ្លួនក្នុងការដាក់សំណើរចុងក្រោយក្នុងការផ្ទេរយកកីឡាករ Kylian Mbappe នៅខែមករា ឫក៏រងចាំធ្វើការផ្ទេរយកគាត់ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ២០២៤។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Relevo បានអោយដឹងថាក្លឹបអធិរាជស Real Madrid នឹងធ្វើបទបង្ហាញអំពីសំណើររបស់ខ្លួនទៅកាន់សមាជិកក្រុមម្នាក់នៃម្ចាស់ជើងឯក World Cup 2018 នៅខាងមករាខាងមុខ។ ឫក៏ចាំទទួលយក Mbappe ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅ ពេលចប់កុងត្រាជាមួយនឹងក្លឹប PSG៕