បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាក្លឹប Manchester United ចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកកីឡាករ Serhou Guirassy ពីក្លឹប Stuttgart នៅខែមករា ដោយសារតែលោក Erik ten Hag ចង់ធ្វើអោយមានការប្រកួតប្រជែងសម្រាប់កីឡាករ Rasmus Hojlund សម្រាប់តំបន់ខាងមុខ។

ក្រោយការផ្ទេរមកកាន់ Stuttgart ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ខ្សែប្រយុទ្ធរូបនេះបានធ្វើនៅរឿងនឹកស្មានមិនដល់មួយនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១០ដងនៅ Bundesliga៕
