បរទេស៖ កីឡាករវ័យ ២២ឆ្នាំត្រូវបានដាក់អោយខ្ចីជើងដោយក្លឹប Manchester United ទៅកាន់ក្លឹប Getafe កាលពីដើមរដូវកាល ហើយបានបង្ហាញទម្រង់លេងយ៉ាងល្អ។
គាត់បានស៊ុតបញ្ចូលទី ៤គ្រាប់ ក្រោយការបង្ហាញខ្លួន ១១ដង ហើយការស៊ុតបញ្ចូលទីនេះបានធ្វើអោយមានការទាក់ទាញក្រសែលភ្នែករបស់ក្លឹបនៅលីគអេស្ប៉ាញ។
តាមប្រភពរបស់ The Sun បានអោយដឹងថា Valencia និង Real Sociedad បានធ្វើការតាមដានទៅលើកីឡាករសញ្ជាតិអង់គ្លេសខាងលើ និងអាចជម្រុញអោយមានការផ្ទេរនៅរដូវក្តៅក្រោយ។
ប្រភពដដែលបានអោយដឹងទៀតថា “Mason បានធ្វើរឿងជាច្រើន ក្រោយការផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញ ហើយវាបានធ្វើអោយទាក់ភ្នែកយ៉ាងខ្លាំងក្រោយគាត់បង្ហាញខ្លួនអោយក្លឹប Getafe”។
“មានក្លឹបមួយចំនួនបានតាមដានគាត់នៅពេលគាត់នៅអេស្ប៉ាញ ដោយក្នុងនោះក៏មាន Valencia និង Real Sociedad ផងដែរ”។
“វាអាចថា Mason នឹងមិនត្រលប់មកកាន់ Manchester United វិញនោះទេ”៕