បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាក្លឹប Wolves បាននឹងសម្លឹងឃើញការខ្ចីជើងអ្នកចាំទី Aaron Ramsdale របស់ក្លឹប Arsenal នៅខែមករាខាងមុខនេះ។ ការផ្ទេរមួយនេះ ស្ថិតនៅក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់នៅពេលអនាគត។

ក្នុងនោះអ្នកចាំទីដៃទី១របស់ក្លឹប Wolves គឺកីឡាករ Jose Sa កំពុងត្រូវបានក្លឹបនៅអារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ ខណៈពេលដែលលោក Gary O’Neil ចង់បានលក់រូបគាត់ដើម្បីយកប្រាក់ និងក្រឡេកទៅរកអ្នកចាំទីជម្រើសទី២របស់ក្លឹបកាំភ្លើងធំវិញ៕
/origin-imgresizer.eurosport.com/2023/09/15/3785478-76999488-2560-1440.jpg)