ច្បាស់ហើយថា!! គាត់នឹងត្រូវចាកចេញនៅខែមករានេះ

0

បរទេស៖ ខ្សែបម្រើ Donny van de Beek ធ្លាប់បាននិយាយអំពីការត្រៀមខ្លួនក្នុងការចាកចេញពីក្លឹប Manchester United នៅខែមករាខាងមុខនេះ ដើម្បីអាចរកពេលវេលាលេងនៅលើទីលានដូចធម្មតាវិញបាន។

Donny van de Beek Manchester United 2023-24

សារព័ត៌មាន The Mirror បានដកស្រង់ពាក្យសម្តីរបស់ខ្សែបម្រើរូបនេះថា “ខ្ញុំចង់ត្រលប់មកកាន់ទីលានម្តងទៀត។ អ្នកគ្រប់គ្រង់បានធ្វើការជ្រើសរើសខុសៗគ្នា។ យើងមានក្រុមដ៏ធំមួយ ហើយខ្ញុំក៏មិនមានជាកន្លែងតែម្នាក់ដែលត្រូវជ្រើសរើសនោះទេ។ ពួកយើងនឹងរោងចាំមើលនៅខែមករា ថានឹងមានអ្វីកើតឡើង។ ខ្ញុំត្រូវការចូលប្រកួតវិញនៅពេលឆាប់ៗ ប្រសិនជាមិនមែននៅក្លឹប Man United គឺមានតែក្លឹបផ្សេង។ ខ្ញុំគិតថាខ្ញុំគួរតែមានមហិច្ឆតា។ ខ្ញុំតែងតែស្រលាញ់នៅការប្រកួត។ ខ្ញុំពិតជាចូលចិត្តបាល់ទាត់។ ខ្ញុំបានរស់នៅយ៉ាងល្អនៅ United ប៉ុន្តែលុយមិនមែនជាការលើកទឹកចិត្តសម្រាប់ខ្ញុំនោះទេ។ ខ្ញុំចង់រិករាយជាមួយនឹងការប្រកួតជារៀងរាល់ថ្ងៃ”៕