បរទេស៖ បន្ទាប់ពីបាត់បង់នៅកីឡាករក្នុងតំបន់ការពារជាច្រើនដោយសារតែបញ្ហារបួសនៅក្នុងរដូវកាលនេះ ធ្វើអោយលោក Erik ten Hag ធ្វើការស្វែងរកនៅកីឡាករបន្ថែមមកពង្រឹងនៅតំបន់ការពាររបស់ខ្លួន។ Manchester United អាចនឹងត្រូវប្រជែងជាមួយនឹងក្លឹប ជាច្រើនទៀតដូចជា West Ham និង Newcastle United ដែលបានចាប់អារម្មណ៍ទៅលើខ្សែការពារសញ្ជាតិអាឡឺម៉ង់។ Tah មានតម្លៃប្រមាណ ២០លានផោន បើយោងតាមការចេញផ្សយរស់ The Sun ប៉ុន្តែដោយសារតែតម្រូវការរបស់ក្លឹបជាច្រើនទៅលើកីឡាកររូបនេះ អាចធ្វើអោយក្លឹប Leverkunsen នឹងទាមទារនៅតម្លៃខ្ពស់ជាងនេះ ដើម្បីអោយពួកគេសម្រេចចិត្តអោយគាត់ចាកចេញ។
Tah បានក្លាយជាកីឡាករដ៏លេចធ្លូរម្នាក់របស់ Leverkusen នៅរដូវកាលនេះ ដែលបានជួយអោយក្លឹបនាំមុខគេនៅកំពូលតារាង Bundesliga។ ការបាត់បង់ Tah អាចធ្វើអោយមានការប៉ះពាល់ដល់ក្រុមលោក Xabi Alonso ដែលកំពុងមិនទាន់ស្គាល់រស់ជាតិចាញ់នៅក្នុងតំបន់អឺរ៉ុប។ សម្រាប់រដូវកាលនេះ Tah បានស៊ុតបញ្ចូល ៤គ្រាប់ជាមួយនឹងការអវត្តមានតែមួយប្រកួតប៉ុន្មាននៅគ្រប់ព្រឹត្តិការណ៍ទាំងអស់។ ពួកគេនៅសល់តែ ១៨ខែទៀតប៉ុណ្ណោះសម្រាប់កុងត្រាបច្ចុប្បន្នរបស់ខ្សែការពាររុពនេះ ដូច្នេះក្លឹបនៅអាឡឺម៉ង់អាចសម្លឹងរកមើលការលក់រូបគាត់យកលុយ សម្រាប់ទីផ្សារដោះដូរនាខែមករា។
ក្រោយមកចូលរួមជាមួយនឹង Leverkusen កាលពីឆ្នាំ២០១៥ កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានបង្ហាញខ្លួនលើស ៣០០ដងអោយក្រុម៕