ក្លឹបនៅអង់គ្លេសមួយនេះ កំពុងនាំមុខគេក្នុងការផ្ទេរយក Gabriel Moscardo

0

បរទេស៖ ក្លឹប Chelsea បានត្រៀមខ្លួនរួចហើយក្នុងការប្រជែងនឹងក្លឹប Arsenal សម្រាប់ខ្សែបម្រើ Gabriel Moscardo របស់ក្លឹប Carinthians។

កីឡាករវ័យ ១៨ឆ្នាំរូបនេះបានធ្វើអោយមានការទាក់ទាញនៅក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប ហើយក្នុងនោះក្លឹប Chelsea បានបញ្ជាក់ថាកីឡាករវ័យក្មេងរូបនេះជាគោលដៅសម្រាប់ការផ្ទេរនារខែមករា។

ខាងក្លឹប Barcelona និង Liverpool ក៏បានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករ Moscardo ដែលគាត់អាចមានតម្លៃខ្លួនប្រមាណ ២៦លានផោន។

Corinthians v Goias - Brasileirao 2023

ខាងក្លឹប Chelsea ធ្លាប់បានដាក់សំណើរដែលមានតម្លៃខ្លួន ១៨លានផោនរូចមកហើយកាលពីរដូវក្តៅ ប៉ុន្តែត្រូវបានបដិសេធ ដែលធ្វើអោយពួកគេបានត្រៀមក្នុងការដាក់សំណើរជាថ្មីនៅខែមករា។

ក្លឹប Corinthian នឹងរង់ចាំដល់បញ្ចប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសខ្លួនរួចរាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា មុននឹងពូកគេធ្វើការពិភាក្សាទៅលើសំណើរណាមួយ។

ការប្រកួតលីគប្រេស៊ីលនឹងបញ្ចប់នៅខែធ្នូខាងមុខ ដែលអាចជាពេលវេលាសម្រាប់ Moscardo ធ្វើការសម្លឹងរកមើលការផ្ទេរ។

ក្លឹប Chelsea បានធ្វើការចុះហត្ថលេខាទៅលើកីឡាករវ័យក្មេងជាច្រើននៅលើពិភពលោក ហើយក្នុងនោះ Moscardo ក៏ជាកីឡាករម្នាក់ដែលក្លឹបចង់បានដូចគ្នា។

គាត់បានលេងអោយក្រុមឈុតធំរបស់ Corinthians កាលពីខែមិថុនា ហើយក៏លេងនៅក្រុមយុវជនជម្រើសជាតិប្រេស៊ីលអាយុក្រោម ២៣ឆ្នាំ៕