បរទេស៖ កីឡាករ Bellingham នឹងត្រូវបំពេញភារកិច្ចអោយក្រុមជម្រើសជាតិអង់គ្លេសនៅដើមសប្តាហ៍នេះ ក្រោយខកខានមិនបានជួយក្រុម Real Madrid ចំនួន ២ប្រកួត ដោយសារតែមានបញ្ហា។ ទោះបីជាយ៉ាងណាក៏ដោយក្រោយធ្វើការពិនិត្យដោយក្រុមគ្រូពេទ្យរបស់ជម្រើសជាតិអង់គ្លេស ក៏បានធ្វើការសម្រេចចិត្តអោយកីឡាករវ័យ ២០ឆ្នាំរូបបន្តការស្តារនីតិសម្បទារបស់គាត់ឡើងវិញនៅក្នុងប្រទេសអេស្ប៉ាញ។
ក្នុងនោះក្រុមជម្រើសជាតិអង់គ្លេសក៏បានបញ្ជាក់ថាកីឡាករ Levi Colwill ក៏ត្រូវអោយត្រលប់ទៅសម្រាក់វិញដែរ ក្រោយខ្សែការពាររូបនេះជួបបញ្ហារបួសស្មាលនៅក្នុងការប្រកួតស្មើរគ្នារវាង Chelsea និង Manchester City កាលពីចុងសប្តាហ៍កន្លងទៅ។ ដូច្នេះកីឡាករ Colwill និង Bellingham មិនអាចចូលរួមជួយក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួតជាមួយនឹងប្រទេស Malta និង North Macedonia នៅសប្តាហ៍ក្រោយនោះទេ។
លោក Gareth Southgate នៅតែមាននៅកីឡាករខ្លាំងៗសម្រាប់ក្រុមរបស់ខ្លួន សម្រាប់ការប្រកួតជាមួយនឹងប្រទេស Malt នៅកីឡដ្ឋាន Wembley នាថ្ងៃសុក្រនេះ ប៉ុន្តែមានកីឡាករ ២នាក់ ដែលមកចូលរួមជាមួយនឹងក្រុមជម្រើសជាតិយឺតយ៉ាវ។ កីឡាករ Marcus Rashford របស់ Manchester United និង Kalvin Phillips របស់ក្លឹប Manchester City ដែលមកជួយក្រុមយឺតបន្តិច ដោយសារតែពួកគេមានបញ្ហាផ្ទាល់ខ្លួនត្រូវដោះស្រាយ។
គួរបញ្ជាក់ថាខាងក្លឹប Real Madrid សង្ឃឹមថាកីឡាករ Bellingham អាចនឹងបានជាសះស្បើយឆាប់ ក្រោយគេទទួលបានច្បាប់ក្នុងការសម្រាប់ពីការប្រកួតអោយក្រុមជម្រើសជាតិ៕