បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mirror បានអោយដឹងថាក្លឹប Arsenal និង Newcastle United នឹងធ្វើការប្រជែងគ្នាដើម្បីយកខ្សែបម្រើ Julian Brandt របស់ Borussia Dortmund នៅទីផ្សារដោះដូរកីឡាករបើកនាខែមករា។
កីឡាករ Brandt បានចុះហត្ថលេខាថ្មីជាមួយនឹងក្លឹបនៅអាឡឺម៉ងកាលពីរដូវក្តៅឆ្នាំ ២០២២ ដែលអាចអោយគាត់បន្តស្នាក់នៅទឹកដីអាឡឺម៉ង់ដល់ឆ្នាំ២០២៦។ ខណៈពេលដែលក្លឹបនៅ Premier League រង់ចាំមើលថាគាត់អាចនឹងផ្ទេរនៅទីផ្សារដោះដូរ ឫយ៉ាងណា ស្របពេលដែលក្លឹប Dortmund ហាក់មិនចង់លក់ខ្សែបម្រើប្រយុទ្ធរូបនេះទេ៕