បរទេស៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ ដែលមានវ័យ ៣២ឆ្នាំ បានមកចូលរួមនៅទឹកដី Nou Camp កាលពីឆ្នាំទៅ ក្រោយចំណាយពេលអស់ ៦រដូវកាលនៅ Stamford Bridge។
គាត់បានបង្ហាញខ្លួន ៣៧ដងកាលពីរដូវកាលមួយ នឹងបានជួយអោយ Barcelona លើកពាន LaLiga ជាថ្មីម្តងទៀត ចាប់តាំងពីឆ្នាំ២០១៩មក។
ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Football Transfers បានអោយដឹងថាកីឡាករ Alonso បានរៀបចំផែនការសម្រាប់ខ្លួនគាត់ ពេលដែលកុងត្រាបានបញ្ចប់នៅរដូវក្តៅក្រោយ។
ដោយសារតែបញ្ហាសាច់ប្រាក់ អាចធ្វើអោយក្លឹប Barca មិនផ្តល់នៅកុងត្រាថ្មីសម្រាប់ខ្សែការពាររូបនេះទេ។
ហើយនៅពេលនេះ Alonso ក៏បានពិភាក្សាជាមួយនឹងខាងក្លឹប Atletico ទៅលើការផ្ទេរដោយគ្មានតម្លៃខ្លួនសម្រាប់ទីផ្សារដោះដូរឆ្នាំ២០២៤៕