Jerome Boateng ទំនង់ជាចូលរួមជាមួយក្លឹបថ្មី ក្រោយការផ្ទេរទៅ Bayern ត្រូវបរាជ័យ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាខ្សែការពារ Jerome Boateng អាចនឹងត្រលប់ទៅកាន់ Bundesliga ម្តងទៀត ក្រោយការចរចាជាមួយនឹងក្លឹប Bayern Munich ត្រូវបានបរាជ័យ។

ប្រភពដដែរ បានអះអាងថា អ្នកតំណាងរបស់អតីតកីឡាករជម្រើសជាតិអាឡឺម៉ង់បានជួបជាមួយលោក Holger Sanwald អ្នកចាត់ការទូទៅរបស់ Heidenheim កាលពីសប្តាហ៍មុន បើទោះបីជាមិនមានការពិភាក្សាជាក់ស្តែងណាមួយត្រូវបានធ្វើឡើងរវាងភាគីទាំងពីរជុំវិញការផ្ទេរដែលអាចធ្វើទៅបានក៏ដោយ៕