បរទេស៖ ខ្សែការពាររបស់ក្លឹប Chelsea គឺកីឡាករ Thiago Silva បានបញ្ជាក់អំពីផែនការរបស់គាត់ក្នុងការធ្វើជាគ្រូបង្គោ នៅពេលដែលគាត់បញ្ចប់អាជីពជាកីឡាករ។

Silva បានប្រាប់ទៅកាន់ The Guardian ថា “នៅលើទីលាន ខ្ញុំបានចាប់ផ្តើមក្លាយជាគ្រូបង្គោលហើយ, មែនទេ? ខណៈពេលដែលខ្ញុំមើលការប្រកួតពីក្រោយ ខ្ញុំបានឃើញនៅស្ថានភាពជាច្រើន។ ហើយបន្ទាប់មកខ្ញុំព្រមាន [អ្នកផ្សេងទៀត] អំពីស្ថានភាពជាក់លាក់។ ខ្ញុំបាននិយាយជាមួយក្រុមការងារលោក Pochettino ហេតុដូច្នេះគឺពួកយើងមិនបង្កើតកំហុស។ ពេលខ្លះមានតែពួកយើងដែលនៅលើទីលានប៉ុណ្ណោះដែលដឹងថាអ្វីខុស ហើយអ្វីដែលអាចធ្វើបានល្អ។ ហើយក៏មានស្ថានភាពខ្លះដែលអ្នកនៅក្រៅទីលាន អាចមើលច្បាស់ និងល្អជាផងដែរ។ ទំនាក់ទំនងមួយនេះ គឺសំខាន់ណាស់”៕