Jamal Musiala និយាយ​អំពី​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រទេស​អង់គ្លេស

0

តារា​ឆ្នើម​របស់​ក្លឹ​ប Bayern Munich កីឡាករ Jamal Musiala ធ្លាប់​និយាយ​រួច​ហើយ​ថា Premier League ជាលី​ក​ខ្លាំង និង​ទាក់ទាញ​បំផុត​ក្នុង​ពិភពលោក ខណៈ​ពេល​មានការ​ចាប់អារម្មណ៍​ពី​ក្លឹ​ប Liverpool ។

ហង្ស​ក្រហម​កំពុង​ពិចារណា​លើ​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​លើ Musiala ដោយ​លោក Jurgen Klopp បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​អតីត​តារា​វ័យក្មេង​របស់ Chelsea ។ ទោះជា​យ៉ាងណា​ក៏​ដោយ កីឡាករ​ជម្រើសជាតិ​អា​ឡឺ​ម៉​ង់​នឹង​មិន​ចាក​ចេញពី​ក្លឹ​ប Bayern Munich ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ដោយ​មាន​កិច្ចសន្យា​ជាមួយ​ក្លឹ​ប​ជើងឯក​អា​ល្លឺ​ម៉​ង់រ​ហូត​ដល់​ឆ្នាំ 2026​។

Musiala បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ភាព​ជោគជ័យ​របស់ Bayern ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន 16 គ្រាប់ និង Assists ចំនួន 16 ដង​ក្នុង​ការ​ប្រកួត​ទាំងអស់​កាលពី​រដូវ​កាល​មុន​។ ដូចដែល​បាន​រាយការណ៍​ដោយ Bild ថា​កិច្ច​ពិភាក្សា​បន្ត​កិច្ចសន្យា​របស់​គាត់​ជាមួយ​ក្លឹ​ប​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ ហើយ Musiala ហាក់​មាន​អារម្មណ៍​សប្បាយចិត្ត​ជាមួយ​ក្លឹ​ប Bayern​។

ចំណែកឯ Manchester City និង Real Madrid ក៏​ត្រូវ​បាន​គេ​និយាយ​ថា កំពុង​តាមដាន​ស្ថានភាព​របស់ Musiala ទោះបីជា​ដឹង​ថា​គាត់​អាច​បន្ត​កិច្ចព្រមព្រៀង​នា​ពេល​ខាង​មុខ​ក៏​ដោយ​។ យ៉ាងណា​ក៏​ដោយ Bayern នៅ​តែ​មានការ​ព្រួយបារម្ភ​ថា កីឡាករ​វ័យក្មេង​រូប​នេះ​អាច​ចាកចេញ​។

ថ្មី​ៗ​នេះ Musiala បាន​ប្រាប់ Bild នៅ​ពេល​និយាយ​អំពី​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ប្រទេស​អង់គ្លេស​ថា​៖ «Premier League គឺជា​លី​ក​ដែល​ខ្លាំង និង​ទាក់ទាញ​បំផុត​ក្នុង​ពិភពលោក​នៅ​ពេល​នេះ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍ល្អ​នៅ​ទី​នេះ ហើយ​ខ្ញុំ​ផ្តោត​លើ​ការ​ទទួល​បាន​ជោគជ័យ​ជាមួយ Bayern ។ ប៉ុន្តែ​អ្នក​មិនដឹង​ថា នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ខាង​មុខ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ Musiala បាន​ឈ្នះ​ពានរង្វាន់​ចំនួន 10 ជាមួយ Bayern រួម​ទាំង Champions League ផង​ដែរ វា​អាច​និយាយ​បាន​ថា វា​គ្រប់គ្រាន់​សម្រាប់​គាត់​ជាមួយ​ក្លឹ​ប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern៕