Barca និង Arsenal ចេញមកប្រជែងគ្នាយកយុវជនរបស់ក្លឹប Royal Antwerp

0

បរទេស៖ បើយោងតាមរបាយការណ៍ជាច្រើនបានអោយដឹងថាក្លឹប Barcelona មានផែនការក្នងការចុះហត្ថលេខាយក Arthur Vermeeren នៅរដូវក្តៅក្រោយ ដោយកីឡាករវ័យក្មេងរូបនេះនឹងត្រូវមកជំនួសកន្លែងរបស់ Oriol Romeu។ កីឡាករសញ្ជាតិប៊ែលហ្សិក កំពុងលេងនៅក្លឹប Royal Antwerp ដោយឈ្មោះរបស់គាត់ស្ថិតនៅក្នុងបញ្ជីហើយ ប៉ុន្តែក៏ត្រូវប្រកួតប្រជែងជាមួយក្លឹបផ្សេងទៀតដូចជា Arsenal។ បើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាក្លឹប កាំភ្លើងធំកំពុងតែនាំមុខក្នុងការប្រជែងយកខ្សែបម្រើរូបនេះ។

Arthur Vermeeren Antwerp 2023-24

ក្នុងនោះក្លឹបនៅអង់គ្លេសមួយនេះអាចនឹងចុះហត្ថលេខាយក Arthur Vermeeren ក្នុងតម្លៃប្រមាណ ២០លានអឺរ៉ូ។ ប្រសិនជាបញ្ហាហរិញ្ញវត្ថុរបស់ក្លឹប Barcelona មានការប្រែប្រួលនៅប៉ុន្មានខែខាងមុខទៀត នោះពួកគេអាចនឹងផ្ទេរយកកីឡាករ Arthur Vermeeren ក្នុងតម្លៃនេះដូចគ្នា៕