ស្អែកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនឹងទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ ហោះនិងចុះចត ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់

0

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវបិទទ្វារនៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២៣ វេលាម៉ោង ១២:00យប់តទៅ ហើយចាប់ពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣តទៅ ខេត្តសៀមរាបនឹងប្រើប្រាស់ងាកាសយានដ្ឋានអន្តរជាតិថ្មីវិញ។

សូមជម្រាបថា៖ អាកាសយន្តហោះអន្តរជាតិចាស់បានបើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអណានិគមបារាំងមកម្ល៉េះ ហើយបើកដំណើរការទ្បើងវិញម្តងទៀតក្នុងឆ្នាំ ២០០៦ ។

ចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣តទៅខេត្តសៀមរាបនឹងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីវិញដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០ គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ទីតាំងស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម វិនិយោគដោយវិនិយោគគិនចិនក្នុងផ្ទៃដី ៧០០ហិកតា ដែលចំណាយទឹកប្រាក់វិនិយោគប្រមាណជាង ១០០០ លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល ៥៥ ឆ្នាំ។

នៅថ្ងៃទី ១៦ ខែតុលា ស្អែកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនិងប្រារព្ធពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូងគេបង្អស់ហោះនិងចុះចតមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាពិសេសគឺយន្តហោះនេះបាននាំភ្ញៀវទេសចរណ៍ចិន ប្រមាណជាង ៣០០នាក់ មកទស្សនាកម្ពុជាព្រះរាជាណាចក្រអច្ឆរិយ យើងផងដែរ។

សូមអបអរសាទរសមិទ្ធិផលប្រវត្តិសាស្រ្តថ្មី ក្រោមគំនិតផ្តួចផ្តើមឡើង សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជា និងចិន។ នេះជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយ ជាមួយ នឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និង ពន្លឿនសេដ្ឋកិច្ច ក្នុងយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន