បរទេស៖ James បានជួបនៅបញ្ហារបួសសរសៃពួរ ក្នុងការប្រកួតបើកឆាករវាងក្លឹប Chelsea និង Liverpool កាលពីខែសីហាកន្លងមក។ បើយោងតាមការចេញផ្សាយរបស់ Football.london បានអោយដឹងថាកីឡាករវ័យ ២៣ឆ្នាំរូបនេះបានធ្វើការទៅលើការព្យាបាល ដើម្បីអាចវិលត្រលប់មកកាន់ការប្រកួតវិញ ហើយវាលឿនណាស់ក្នុងការកាត់សេចក្តីថាគាត់អាចនឹងចូលរួមជាមួយក្រុមក្នុងការប្រកួតជាមួយនឹងក្លឹប Arsenal។
គួរបញ្ជាក់ថាទម្រង់ដ៏ល្អរបស់ក្លឹប Chelsea អាចនឹងត្រូវធ្វើការតេស្តជាមួយនឹងក្លឹប Arsenal សម្រាប់ថ្ងៃសៅរ៍សប្តាហ៍ក្រោយហើយ៕